ការគិតអំពីទឹកភ្លៀង
ពេលភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យខូចផ្ការកណ្តឹង ដែលខ្ញុំទើបនឹងដាំថ្មីៗ ខ្ញុំមានការសោកស្តាយចំពោះផ្ការទាំងនោះណាស់។ ខ្ញុំចង់យកវាមកទុកនៅខាងក្នុង កុំឲ្យត្រូវភ្លៀងខ្យល់។ ពេលភ្លៀងរាំង ខ្ញុំឃើញផ្ការទាំងនោះឱនក្បាលទៅរកដី ដោយសារទឹកភ្លៀងសង្កត់លើវា។ មើលទៅពួកវា ហាក់ដូចជាមានការពិបាកចិត្ត ហើយទន់ខ្សោយផង។ ប៉ុន្តែ ពីរបីម៉ោងក្រោយមក ពួកវាក៏ងើបឡើងលើវិញ។ នៅថ្ងៃបន្ទាប់ ពួកវាឈរត្រង់ខ្លួន យ៉ាងមាំមួន ដូចដើម។
នេះពិតជាការប្រែប្រួលដ៏អស្ចារ្យមែន។ បន្ទាប់ពីទឹកភ្លៀងធ្លាក់ មកត្រូវចំក្បាលវាយ៉ាងដំណំ ហើយក៏ធ្វើឲ្យស្លឹករបស់វាទទឹកកប់ដីទៀត ទងរបស់វា នៅតែជួយឲ្យវាមានកម្លាំងឡើង ហើយឈរត្រង់វិញ។
ដោយសារតែខ្ញុំចូលចិត្តពន្លឺព្រះអាទិត្យ ហេតុដូច្នេះហើយ បានជាខ្ញុំមិនសប្បាយចិត្តទេ ពេលណាមានភ្លៀងមកបំផ្លាញដើមផ្ការ ដែលខ្ញុំដាំខាងក្រៅ។ ប៉ុន្តែ ទឹកភ្លៀងគឺជាព្រះពរ សម្រាប់អ្នកដែលកំពុងជួបភាពរាំងស្ងួត។ ទឹកភ្លៀងស្រោចស្រប់ផែនដី សម្រាប់ជាប្រយោជន៍ដល់មនុស្សសុចរិត និងទុច្ចរិតផងដែរ (ម៉ាថាយ ៥:៤៥)។
ទោះបីជាព្យុះជីវិតបក់បោកយ៉ាងខ្លាំង ធ្វើឲ្យយើងស្ទើរដួលក៏ដោយ ក៏ “ទឹកភ្លៀង” មិនមែនជាសត្រូវរបស់យើងទេ។ ព្រះនៃយើងដែលពេញដោយក្តីស្រឡាញ់ ទ្រង់អនុញ្ញាតឲ្យភ្លៀង ជួយឲ្យយើងកាន់តែមានភាពរឹងមាំ។ ទ្រង់ប្រើទឹកស្រោចលើយើងពីខាងក្រៅ ដើម្បីស្អាងផ្នែកខាងក្នុងរបស់យើង ដើម្បីឲ្យយើងអាចឈរយ៉ាងមាំមួន។–Julie Ackerman Link
នៅខាងក្រៅ
ពេលដែលសត្វមេអំបៅញាស់នៅ សួនហេ្រឌ័ររិក មេជ័រ ក្នុងក្រុងហ្រ្គេន រ៉ាភីត រដ្ឋមីឈីហ្គេន គឺពួកវាញាស់ ក្នុងស្ថានសុខ ដែលគេធ្វើឲ្យមានអាកាសធាតុត្រូពិក ក្នុងអគារកញ្ចក់ ដែលមានលក្ខខ័ណ្ឌប្រកបដ៏ល្អឥតខ្ចោះសម្រាប់បំពេញសេចក្តីត្រូវការរបស់ពួកវា។ សីតុណ្ហភាពក៏ល្អឥតខ្ចោះ ហើយសំណើមក៏ឥតខ្ចោះដែរ។ អាហារសម្រាប់ពួកវាក៏មានតុល្យភាព រវាងកាឡូរី និងជីវជាតិ ដើម្បីឲ្យពួកវាមានសុខភាពល្អ។ ពួកវាមិនចាំបាច់ចេញទៅរកកន្លែងផ្សេងឡើយ ប៉ុន្តែ មានមេអំបៅមួយចំនួន បានមើលឃើញមេឃពណ៌ខៀវនៅខាងក្រៅ អគារកញ្ចក់នោះ ហើយនៅពេលថ្ងៃ ពួកវាបានហើរទទះស្លាបឡើងទៅលើ នៅក្បែរពិដានកញ្ចក់នោះ គឺនៅឆ្ងាយពីប្រភពអាហាររាប់មិនអស់ ដែលនៅខាងក្រោម។
ខ្ញុំចង់និយាយទៅកាន់សត្វមេអំបៅទាំងនោះថា “តើអ្នកមិនដឹងទេឬអី ថាអាហារដែលអ្នកត្រូវការចាំបាច់ គឺមាននៅខាងក្នុងអគារនោះស្រាប់ហើយ? នៅខាងក្រៅ មានអាកាសធាតុរងារ និងមានគ្រោះថ្នាក់ច្រើនណាស់ អ្នកមុខជារស់បានតែពីរបីនាទីប៉ុណ្ណោះ នៅខាងក្រៅនោះ បើសិនជាអ្នកចេញទៅរករបស់ដែលអ្នកប្រាថ្នាចង់បាននោះ។
ការនេះបានធ្វើឲ្យខ្ញុំឆ្ងល់ ថានោះជាអ្វីដែលព្រះសព្វព្រះទ័យ នឹងមានបន្ទូលមកកាន់ខ្ញុំដែរឬ? ដូចនេះ ខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំកំពុងតែចង់បានរបស់អ្វី ដែលនឹងធ្វើឲ្យខ្ញុំទទួលផលអាក្រក់ឬ? តើខ្ញុំកំពុងចំណាយកម្លាំងរបស់ខ្ញុំ ដើម្បីស្វែងរករបស់ដែលខ្ញុំមិនត្រូវការ និងមិនគួរមានឬ? តើខ្ញុំកំពុងតែមិនអើពើរ ចំពោះការផ្គត់ផ្គង់ជាបរិបូណ៌របស់ព្រះ ដោយសារខ្ញុំស្រមៃឃើញថា មានរបស់ផ្សេងដែលល្អជាងឬ? តើខ្ញុំបានចំណាយពេលវេលារស់នៅដោយជំនឿដែរឬទេ?
ព្រះផ្គត់ផ្គង់អស់ទំាងតម្រូវការរបស់យើង តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម” (ភីលីព ៤:១៩)។ ដូចនេះ ចូរកុំព្យាយាមស្វែងរករបស់ ដែលយើងមិនមានឡើយ ផ្ទុយទៅវិញ…
ការអរព្រះគុណព្រះ
មានសោកនាដកម្មមួយ បានបន្សល់ទុកនូវចន្លោះប្រហោង ក្នុងគ្រួសារមួយ ដែលគ្មានអ្វីអាចបំពេញបានឡើយ។ មានក្មេងតូចម្នាក់បានរត់តេសតាស ដេញតាមសត្វឆ្មាមួយក្បាល ចូលទៅក្នុងផ្លូវថ្មល់ ហើយក៏ត្រូវឡានដឹកទំនិញធុនតូចបុកស្លាប់។ ក្មេងស្រីអាយុបួនឆ្នាំដែលជាបងស្រីរបស់វា បានឈរភាំងស្មារតី ពេលដែលឃើញម្តាយរបស់នាងពរប្អូនស្រីតូចរបស់ខ្លួន ដែលបានបាត់បង់ជីវិតទៅហើយ។ ចាប់តាំងពីពេលនោះមក ភាពចម្លោះប្រហោងដ៏រងាដែលព្រឹត្តិការណ៍នោះបានបន្សល់ទុក បានហ៊ំព័ទ្ធគ្រួសារមួយនេះ ដោយទុក្ខសោក អស់រយៈពេលជាច្រើនឆ្នាំ។ ការកម្សាន្តចិត្តដែលពួកគេបានទទួល គឺគ្មានអ្វីក្រៅពីអារម្មណ៍ ដែលស្ពឹកគិតលែងចេញ ដោយមិនដឹងថា ពេលណា នឹងបានធូរស្បើយឡើយ។
ក្មេងស្រីអាយុបួនឆ្នាំ ដែលបានឃើញហេតុការណ៍នោះ គឺជាអ្នកស្រី អាន វ៉ូសខាម(Ann Voskamp) ដែលជាអ្នកនិពន្ធម្នាក់ ហើយសេចក្តីទុក្ខ នៃមរណៈភាពរបស់ប្អូនស្រីគាត់ បាននាំឲ្យគាត់មានទស្សនៈអំពីជីវិត និងអំពីព្រះ។ នាងបានចម្រើនវ័យធំឡើង ក្នុងពិភពដែលមានការយល់ដឹងតិចតួចអំពីព្រះគុណព្រះ។ សេចក្តីអំណរ គឺជាគំនិតដែលមិនមានមូលដ្ឋានគ្រឹះ ក្នុងការពិតឡើយ។ ពេលដែលនាងក្លាយជាម្តាយវ័យក្មេងម្នាក់ អ្នកស្រីវ៉ូសខាមបានចាប់ផ្តើមធ្វើការស្វែងយល់ អំពីសេចក្តីអំណរ ដែលមានចែងក្នុងព្រះគម្ពីរ។ នាងបានរកឃើញថា ក្នុងព្រះគម្ពីរដើមភាសាក្រិក ពាក្យអំណរ និងពាក្យព្រះគុណ មានប្រភពមកពីពាក្យ ឆែរ៉ូ(chairo) ដែលជាចំណុចស្នូលនៃពាក្យមួយ ក្នុងភាសាក្រិក ដែលមានន័យថា ការអរព្រះគុណ។ នាងក៏ឆ្ងល់ថា តើអត្ថន័យនៃពាក្យនេះ ពិតជាងាយយល់យ៉ាងនេះឬ? ដើម្បីបញ្ជាក់ថា ការរកឃើញរបស់នាងត្រឹមត្រូវឬក៏អត់ នាងក៏បានសាកល្បងអរព្រះគុណព្រះ សម្រាប់អំណោយមួយពាន់មុខ…
ការលះបង់ដ៏តូច
ខណៈពេលដែលខ្ញុំកំពុងរង់ចាំការមកដល់ នៃពិធីបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ខ្ញុំក៏បានចាប់ផ្តើមគិត អំពីការលះបង់ដែលព្រះយេស៊ូវបានធ្វើ ដើម្បីឲ្យខ្ញុំអាចជានឹងព្រះ។ ខ្ញុំបានធ្វើការលះបង់ដ៏តូចដោយផ្ទាល់ខ្លួន ដើម្បីធ្វើឲ្យខ្លួនឯងផ្តោតទៅលើការគ្រប់យ៉ាង ដែលទ្រង់បានលះបង់សម្រាប់ខ្ញុំ។ ការលះបង់ដ៏តូចនោះ គឺជាការតមរបស់អ្វីដែលខ្ញុំចូលចិត្តជាធម្មតា ដែលមានដូចជា អាហារ ឬភេសជ្ជៈ ឬក៏ការគិតអំពីពេលអតីតកាលណាមួយ ហើយការតមនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីទំហំនៃការលះបង់ ដែលព្រះយេស៊ូវបានធ្វើសម្រាប់ខ្ញុំ ខ្លាំងជាងអម្បាលម្មានទៅទៀត។
ដោយសារខ្ញុំចង់មានជោគជ័យ នោះខ្ញុំច្រើនតែលះបង់ការអ្វីដែលមិនមែនជាការល្បួងធំៗ ដែលខ្ញុំបានជួប។ តែខ្ញុំនៅតែបរាជ័យដដែល។ ពេលដែលខ្ញុំដឹងថា ខ្លួនឯងមិនអាចមានភាពគ្រប់លក្ខណ៍នៅក្នុងការដ៏តូចយ៉ាងនេះ នោះខ្ញុំក៏បាននឹកចាំ អំពីមូលហេតុដែលពិធីបុណ្យព្រះយេស៊ូវមានព្រះជន្មឡើងវិញ មានសារៈសំខាន់យ៉ាងនេះ។ បើសិនជាយើងអាចមានភាពល្អឥតខ្ចោះ នោះព្រះយេស៊ូវក៏មិនចំាបាច់ត្រូវយាងមកសុគតជួសយើងឡើយ។
បុរសអ្នកមានម្នាក់ ដែលព្រះយេស៊ូវបានជួបនៅតាមផ្លូវស្រុកយូដា ជាអ្នកដែលព្យាយាមរកឲ្យបានជីវិតអស់កល្បជានិច្ច ដោយខំធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សល្អ។ តែព្រះយេស៊ូវទ្រង់ជ្រាបថា គាត់មិនអាចធ្វើការល្អបានគ្រប់គ្រាន់ ដើម្បីឲ្យបានសេចក្តីសង្រ្គោះឡើយ “ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន”(ម៉ាកុស ១០:២៧)។
ទោះបីជាការលះបង់មិនអាចធ្វើឲ្យយើង ក្លាយជាមនុស្សល្អក៏ដោយ ក៏ការលះបង់នោះបានរំឭកយើងថា ក្រៅពីព្រះ គឺគ្មាននរណាម្នាក់ល្អឡើយ(ខ.១៨)។ ហើយយើងក៏ចាំបាច់ត្រូវចងចាំផងដែរថា សេចក្តីសង្រ្គោះអាចកើតមាន ដោយសារតែការលះបង់របស់ព្រះដែលល្អ ហើយគ្រប់លក្ខណ៍។–Julie Ackerman Link
ឲ្យតែមានគ្រប់គ្រាន់
ខ្ញុំចូលចិត្តនិពន្ធអត្ថបទក្នុងសៀវភៅនំម៉ាណាប្រចាំថ្ងៃ ។ ទោះបីជាយ៉ាងណាក៏ដោយ ជួនកាល ខ្ញុំបាននិយាយប្រាប់មិត្តភ័ក្ររបស់ខ្ញុំ អំពីការពិបាក ដែលខ្ញុំមាន នៅក្នុងការនិពន្ធជាសង្ខេប អំពីប្រធានបទណាមួយ ដែលខ្ញុំចង់លើកមកនិយាយ ក្នុងទំព័រសៀវភៅដ៏តូចនោះ សម្រាប់ប្រកបជាមួយព្រះបន្ទូលប្រចាំថ្ងៃ។ ប្រសិនបើខ្ញុំអាចសរសេរលើស២២០ពាក្យ នៅក្នុងទំព័រសៀវភៅដ៏តូចនោះ នោះមិនដឹងជាប្រសើរយ៉ាងណាទេ។ ឆ្នាំនេះ ពេលដែលខ្ញុំអានកណ្ឌគម្ពីរម៉ាថាយ តាមកាលវិភាគនៃការអានព្រះគម្ពីរប្រចាំថ្ងៃ ខ្ញុំបានកត់សំគាល់ចំណុចដ៏សំខាន់មួយ ជាលើកទីមួយ។ ពេលដែលខ្ញុំអានអំពីបទគម្ពីរដែលចែង អំពីការដែលព្រះយេស៊ូវជួបការល្បួង(ម៉ាថាយ ៤:១-១១) ខ្ញុំសង្កេតឃើញថា សាច់រឿងនេះខ្លីទេ តែមានន័យណាស់។ លោកម៉ាថាយបានប្រើពាក្យតិចជាង២៥០ពាក្យ ក្នុងការកត់ត្រាអំពីព្រឹត្តិការណ៍មួយនេះ ដែលស្ថិតក្នុងចំណោមព្រឹត្តិការណ៍ដ៏សំខាន់បំផុត ដែលមានកត់ទុកក្នុងព្រះគម្ពីរបរិសុទ្ធ។ បន្ទាប់មក ខ្ញុំក៏បានគិត អំពីបទគម្ពីរខ្លីៗផ្សេងទៀត ដែលមានអំណាចផងដែរ គឺបទគម្ពីរទំនុកដំកើង ជំពូក២៣ (ដែលមាន១១៧ពាក្យ) និងបទគម្ពីរដែលនិយាយអំពីសេចក្តីអធិស្ឋាននៃព្រះអម្ចាស់ ក្នុងបទគម្ពីរម៉ាថាយ ៦:៩-១៣(ដែលមាន៦៦ពាក្យ)។
ការនេះបានបង្ហាញឲ្យខ្ញុំដឹងច្បាស់ថា ខ្ញុំមិនត្រូវការសរសេរពាក្យ ជាបន្ថែមឡើយ និយាយរួម ខ្ញុំគ្រាន់តែចាំបាច់ត្រូវប្រើពាក្យទាំងនោះ ឲ្យបានល្អប៉ុណ្ណោះ។ ការនេះបានបង្រៀនខ្ញុំថា យើងក៏ត្រូវប្រើផ្នែកដទៃទៀតនៃជីវិតរបស់យើង ឲ្យបានល្អផងដែរ ដូចជាការប្រើពេលវេលា ប្រាក់កាស និងទីកន្លែងដែលយើងមានជាដើម។ ព្រះគម្ពីរបានបញ្ជាក់ថា ព្រះទ្រង់បំពេញសេចក្តីត្រូវការរបស់អ្នក ដែលស្វែងរកនគរ និងសេចក្តីសុចរិតរបស់ទ្រង់ (ម៉ាថាយ ៦:៣៣)។ ស្តេចដាវីឌ ដែលជាអ្នកនិពន្ធទំនុកដំកើង ក៏បានលើកទឹកចិត្តយើងផងដែរថា…
មិនអាចរារាំងខ្ញុំបាន
មនុស្សខ្លះ ពេលដែលពួកគេមានគំនិត ឬមើលឃើញឱកាស ដែលហាក់ដូចជាល្អ ឬនាំឲ្យមានផលចំណេញ ជាញឹកញាប់ ពួកគេច្រើនតែតាំងចិត្តថា “ទោះខ្ញុំត្រូវរត់ ត្រូវដើរ ឬត្រូវលូនវា ក៏គ្មានអ្វីអាចរារាំងខ្ញុំបានឡើយ”។ ពោលគឺ ពួកគេបានខិតខំអស់ពីសមត្ថភាព ដើម្បីឲ្យបានសម្រេចដូចបំណង។
ទោះជាយ៉ាងណាក៏ដោយ មានភស្តុតាងបញ្ជាក់ថា ការមានគំនិតដូចនេះ មិនមែនជាការត្រឹមត្រូវជានិច្ចឡើយ។ ខ្ញុំសូមលើកឡើងអំពីរឿងរបស់សត្វលា ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ ឈ្មោះបាឡាម។ ស្តេចរបស់នគរជិតខាង បានឲ្យលោកបាឡាមធ្វើកិច្ចការអាក្រក់មួយ ដែលនឹងនាំឲ្យគាត់ទទួលផលចំណេញជាច្រើន ហើយគាត់ក៏បានសូមឲ្យព្រះបើកឲ្យគាត់ ធ្វើកិច្ចការនេះ(ជនគណនា ២២)។ ពេលដែលព្រះបដិសេធនឹងគាត់ អ្នកតំណាងរបស់ស្តេចនោះ ក៏បានមកសន្យាថា នឹងផ្តល់ឲ្យនូវផលប្រយោជន៍ ដល់គាត់ កាន់តែច្រើនថែមទៀត។ លោកប៉ាឡាមស្មានថា ព្រះនឹងផ្លាស់ប្តូរព្រះទ័យហើយ បានជាគាត់ទូលសូមទ្រង់ម្តងទៀត។
ព្រះទ្រង់ក៏បានអនុញ្ញាតឲ្យលោកបាឡាម ទៅជាមួយពួកសាសន៍នោះ ប៉ុន្តែ ទ្រង់បានដាក់លក្ខខ័ណ្ឌដ៏តឹងរឹង។ ព្រះទ្រង់ជ្រាបអំពីបំណងចិត្តរបស់លោកបាឡាម ហើយមិនសព្វព្រះទ័យនឹងគាត់ទេ ដូចនេះ ទ្រង់ក៏បានឲ្យទេវតាទ្រង់ទៅឈរពាំងផ្លូវគាត់។ លោកបាឡាមមិនអាចមើលឃើញទេវតាឡើយ ប៉ុន្តែ សត្វលារបស់គាត់បានមើលឃើញ។ ពេលដែលសត្វលាមិនព្រមដើរទៅមុខទៀត លោកបាឡាមក៏ខឹងនឹងសត្វលានោះ ដែលរារាំងដំណើររបស់គាត់។
រឿងរបស់លោកបាឡាម បានបង្រៀនយើងថា ឧបស័គ្គទាំងអស់ មិនមែនសុទ្ធតែសម្រាប់ឲ្យយើងជម្នះនោះឡើយ។ ព្រះបានដាក់ឧបស័គ្គខ្លះ ដើម្បីរារាំងមិនឲ្យយើងធ្វើការអ្វី ដែលល្ងង់ល្ងើ។ ម្យ៉ាងទៀត ពេលដែលផែនការយើងជួបឧបស័គ្គ យើងមិនគួរសន្និដ្ឋានថា…
អំណោយនៃការគេង
ការគេងមានភាពចាំបាច់ ចំពោះសុខភាពរបស់យើងខ្លាំងណាស់។ អ្នកវិទ្យាសាស្រ្តមិនបានដឹងច្បាស់ អំពីមូលហេតុ ដែលយើងត្រូវការការគេងឡើយ តែពួកគេដឹងថា មានការអ្វីកើតឡើង ពេលដែលយើងគេងមិនគ្រប់គ្រាន់។ យើងនឹងប្រឈមមុខនឹងការចាស់ជាងវៃ ការឡើងទម្ងន់ និងជម្ងឺផ្សេងៗ រាប់ចាប់ពីជម្ងឺផ្តាសាយ រហូតដល់ជម្ងឺមហារីក។ ពេលដែលយើងកំពុងរសាត់អណ្តែត ឆ្ពោះទៅរកពិភពសុបិន្តក្នុងដំណេក ព្រះបានធ្វើសម្រេចនូវការជាច្រើន នៅក្នុងរូបកាយយើង ដែលនោះពិតជាអស្ចារ្យណាស់។ ពេលដែលយើងកំពុងនៅស្ងៀមក្នុងការលង់លក់ក្នុងដំណេក ព្រះបានបញ្ចូលថាមពលឲ្យយើងឡើងវិញ ទ្រង់បានជួសជុល និងបង្កើតកោសិការយើងឡើងវិញ ហើយរៀបចំពត៌មាន នៅក្នុងខួរក្បាលយើងឡើងវិញ។
មានមូលហេតុជាច្រើន ដែលនាំឲ្យយើងមិនអាចគេងបានគ្រប់គ្រាន់ ហើយមានមូលហេតុខ្លះ យើងមិនអាចដោះស្រាយបានទេ តែព្រះគម្ពីរបានបង្ហាញថា យើងមិនគួរគេងមិនបានគ្រប់គ្រាន់ ដោយសារធ្វើការហួសកំណត់ឡើយ(ទំនុកដំកើង ១២៧:២)។ ការគេង គឺជាអំណោយដែលព្រះប្រទានយើង ហើយយើងគួរតែទទួលអំណោយមួយនេះ ដោយការដឹងគុណទ្រង់។ បើយើងគេងមិនគ្រប់ទេ យើងត្រូវស្វែងយល់ពីមូលហេតុ ដែលយើងគេងមិនគ្រប់។ តើយើងបានក្រោកពីព្រលឹម ហើយក្រចូលគេង ដើម្បីរកប្រាក់ទិញរបស់ដែលយើងត្រូវការឬ? តើយើងកំពុងតែប្រឹងប្រែធ្វើការងារបម្រើព្រះ ដោយគិតថា ក្រៅពីយើង គឺគ្មាននរណាអាចធ្វើការងារនោះឬ?
មានពេលខ្លះ អារក្សបានល្បួងឲ្យខ្ញុំជឿថា ការងារដែលខ្ញុំធ្វើ នៅពេលដែលខ្ញុំមិនទាន់គេងមានសារៈសំខាន់ជាងកិច្ចការដែលព្រះធ្វើ ពេលខ្ញុំកំពុងគេង។ ការគេងគឺជាអំណោយមកពីព្រះ ប៉ុន្តែ ការដែលយើងបដិសេធអំណោយមួយនេះ គឺមិនខុសពីការទូលទ្រង់ថា ការងារទូលបង្គំសំខាន់ជាងការងាររបស់ទ្រង់នោះឡើយ។ ព្រះមិនសព្វព្រះទ័យនឹងឲ្យនរណាម្នាក់ ក្លាយជាទាសករនៃការងារឡើយ។ ទ្រង់សព្វព្រះទ័យ នឹងឲ្យយើងអរសប្បាយ…
តើអំពល់អ្វីដល់អ្នក?
នៅក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ក្រុមចម្រៀងកុមារ អ្នកនឹងមិនមានការភ្ញាក់ផ្អើលឡើយ ពេលដែលអ្នកឃើញក្មេងៗម្នាក់ៗ ក្នុងក្រុមចម្រៀង ច្រៀងបណ្តើរងាកមើលនេះមើលនោះបណ្តើរ ដោយមិនបានមើលទៅអ្នកដឹកនាំរបស់ពួកគេ។ ពួកគេមិនចេះនៅស្ងៀម កម្រើកខ្លួនចុះឡើងៗ ហើយចាក់ចង្កេះគ្នាទៅវិញទៅមក។ ជួនកាល ពួកគេចំអ៊ើតជើងរកមើលឪពុកម្តាយរបស់ពួកគេ ដែលកំពុងអង្គុយនៅក្នុងចំណោមទស្សនិជន ហើយពេលរកឃើញ ពួកគេក៏គ្រវីដីចុះឡើង។ ជាការពិតណាស់ ពួកគេមិនសូវជាច្រៀងប៉ុន្មានទេ។ ពួកគេញញឹម តាមរបៀបកំប្លែង អាកប្បកិរិយ៉ារបស់ក្មេងៗ គឺគួរឲ្យស្រឡាញ់ណាស់។ ប៉ុន្តែ បើសិនជាសមាជិកក្រុមចម្រៀងយុវជន មិនមើលទៅអ្នកនាំចម្រៀងទេ នោះមិនសូវជាគួរឲ្យស្រឡាញ់ដូចក្មេងៗឡើយ។
ការប្រគុំតន្ត្រីដែលធ្វើបានល្អ គឺអាស្រ័យទៅលើក្រុមចម្រៀង ដែលផ្តោតអារម្មណ៍ ទៅលើអ្នកនាំច្រៀង ដើម្បីឲ្យពួកគេអាចច្រៀងឲ្យបានស្រសគ្នា។ ជួនកាល គ្រីស្ទបរិស័ទមិនខុសពីអ្នកចម្រៀង នៅក្នុងក្រុមចម្រៀងកុមារឡើយ។ ជាញឹកញាប់ យើងមិនបានក្រឡេចមើលទៅព្រះយេស៊ូវ ដែលជាអ្នកដឹកនាំដ៏អស្ចារ្យ នៃតន្រ្តីជីវិតឡើយ ផ្ទុយទៅវិញ យើងគិតតែពីកំរើកចុះឡើងៗ ចាក់គ្នាទៅវិញទៅមក ឬមើលគ្នាទៅវិញទៅមក ឬគិតតែខំមើលទៅទស្សនិកជនទៅវិញ។
យ៉ាងណាមិញ ព្រះយេស៊ូវទ្រង់បានស្តីប្រដៅលោកពេត្រុស ដោយសារគាត់មានអាកប្បកិរិយ៉ាយ៉ាងដូចនេះឯង។ បន្ទាប់ពីទ្រង់បានប្រាប់លោកពេត្រុស អំពីការអ្វីខ្លះដែលគាត់ត្រូវលះបង់ គាត់ក៏បានចង្អុលទៅលោកយ៉ូហាន ហើយសួរទ្រង់ថា “តើអ្នកនោះនឹងបានដូចម្តេចទៅ?” ព្រះយេស៊ូវក៏បានឆ្លើយ ដោយសួរគាត់វិញថា “តើអំពល់អ្វីដល់អ្នក? ចូរឲ្យអ្នកមកតាមខ្ញុំចុះ”(យ៉ូហាន ២១:២២)។
ជួនកាល យើងមិនអាចផ្តោតទៅលើកិច្ចការដែលយើងត្រូវធ្វើ ដោយសារយើងមើលទៅកិច្ចការដែលអ្នកដទៃកំពុងធ្វើ។ យើងប្រហែលជាគិតថា ផែនការដែលទ្រង់មានសម្រាប់ជីវិតរបស់ពួកគេ…
ខ្យល់ និងភ្លើង
ជួនកាល ពេលខ្ញុំបង្កាត់ភ្លើង ខ្យល់ក៏បានបក់ឲ្យវារលត់ទៅវិញ។ តែក្រោយមក ខ្ញុំក៏បានព្យាយាមធ្វើឲ្យភ្លើងនៅ បន្តឆេះ ដោយប្រើខ្យល់ជាជំនួយ។ ដូចនេះ ពីដំបូង ខ្ញុំថា ខ្យល់ “អាក្រក់” ព្រោះវាធ្វើឲ្យខូចផែនការរបស់ខ្ញុំ តែបន្ទាប់មក ខ្ញុំថា ខ្យល់“ល្អ”វិញ ព្រោះវាជួយឲ្យខ្ញុំសម្រេចកិច្ចការដែលខ្ញុំកំពុងធ្វើ។
រឿងនេះបាននិយាយ អំពីហេតុការណ៍ពីរផ្ទុយគ្នា និងបានឆ្លុះបញ្ចាំង អំពីរបៀបដែលយើងសន្និដ្ឋាន អំពីការអ្វីមួយ ដោយផ្អែកទៅលើផលដែលយើងទទួលបានការនោះ។ ជាធម្មតា យើងនិយាយថា ស្ថានភាពនោះ ឬអ្នកនោះ “អាក្រក់” បើស្ថានភាព ឬអ្នកនោះធ្វើឲ្យផែនការរបស់យើងរាំងស្ទះ ឬធ្វើឲ្យយើងមានការលំបាក។ យើងសន្និដ្ឋានថា ស្ថានភាពនោះ ឬអ្នកនោះ “ល្អ” បើសិនជាយើងមានគំនិតយល់ស្របនឹងពួកគេ ហើយពួកគេគាំទ្រយើង។
ប៉ុន្តែ ព្រះទ្រង់ជាអ្នកកំណត់ថា ការអ្វីខ្លះល្អ ឬការអ្វីខ្លះអាក្រក់ ហើយការកំណត់របស់ទ្រង់ មិនអាស្រ័យទៅលើ ផលប៉ះពាល់ដែលវាមានចំពោះផែនការរបស់យើងទេ ប៉ុន្តែ គឺអាស្រ័យទៅលើ ថាតើវាបានធ្វើឲ្យសម្រេចផែនការរបស់ទ្រង់ឬអត់។ ទ្រង់មានផែនការធ្វើឲ្យយើងក្លាយជា “សង្ឃហ្លួង ជាសាសន៍ដ៏បរិសុទ្ធ និងរាស្រ្តដ៏ពិសេសរបស់ទ្រង់”។ ហើយទ្រង់សព្វព្រះហឫទ័យ ឲ្យយើង“សំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះដែលបានហៅយើងចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់”(១ពេត្រុស ២:៩)។
ដើម្បីសម្រេចបំណងព្រះទ័យដ៏ល្អរបស់ព្រះ យើងត្រូវគោរពមនុស្សទាំងអស់ ស្រឡាញ់បងប្អូនរួមជំនឿ កោតខ្លាចព្រះ…
អំណោយ
យើងបានហៅណូអែលថា រដូវកាលនៃការឲ្យ។ ភាគច្រើន យើងខំរកនឹក ថាតើមិត្តភ័ក្រ និងក្រុមគ្រួសារយើងចង់បានអំណោយអ្វីខ្លះ ប៉ុន្តែ អំណោយទាំងអស់ដែលយើងជូនទៅពួកគេ មិនសុទ្ធតែមានតម្លៃស្មើគ្នាឡើយ។ មានអំណោយខ្លះ យើងឲ្យទៅគេ ដើម្បីបំពេញតាមសេចក្តីត្រូវការ ឬការចង់បានរបស់គេ។ អំណោយទាំងនោះមានដូចជា ឧបករណ៍សម្រាប់ហាត់ប្រាណ ឬសៀវភៅដែលនិយាយអំពីការសម្រកទម្ងន់ជាដើម។ អំណោយដទៃទៀត ជាអំណោយដែលអ្នកឲ្យចង់បានសម្រាប់ខ្លួនឯង។ ប៉ុន្តែ អំណោយដែលល្អបំផុត ជាអំណោយដែលទទួលបានពីអ្នកដែលស្រឡាញ់យើង ហើយដឹងថាយើងចង់បានអ្វី។
ក្នុងពិធីបុណ្យណូអែលឆ្នាំមុន គ្រូគង្វាលរបស់ខ្ញុំ គឺលោកជីម សេមរ៉ា(Jim Samra) បានលើកទឹកចិត្តយើង ឲ្យគិតអំពីការយាងមកនៃព្រះគ្រីស្ទ តាមរបៀបមួយទៀត។ យើងដឹងថា ព្រះយេស៊ូវជាអំណោយដ៏គ្រប់លក្ខណ៍ដែលព្រះប្រទានមកយើង(រ៉ូម ៦:២៣) ប៉ុន្តែ មានការមួយទៀតដែលលោកគ្រូជីមចង់ឲ្យយើងគិត។ គាត់មានប្រសាសន៍ថា ការយាងចុះមករបស់ទ្រង់ ក៏អាចមានលក្ខណៈដូចជា អំណោយដែលទ្រង់ថ្វាយទៅព្រះវរបិតាផងដែរ។ ព្រះយេស៊ូវស្រឡាញ់ព្រះវរបិតាទ្រង់ ហើយជ្រាបថា សម្រាប់យើងដែលជាស្នាព្រះហស្តទ្រង់ ការអ្វីដែលព្រះបិតាចង់បានបំផុត គឺការផ្សៈផ្សាឲ្យយើងបានជានឹងទ្រង់ឡើងវិញ។ ដោយសារព្រះយេស៊ូវ បានយាងមកយកកំណើតជាមនុស្ស នោះយើងអាចក្លាយជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់(កូល៉ុស ១:២២)។
ពេលណាយើងគិតថា ខ្លួនយើងជាអំណោយសម្រាប់ព្រះ ពេលនោះយើងក៏ចង់ក្លាយជាអំណោយដ៏មានតម្លៃ “ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង”(ខ.១០)។ —Julie Ackerman…